អំពីអាមេរិកតែមួយ ONEAMERICA

អំពីអាមេរិកតែមួយ ONEAMERICA

OneAmerica® គឺជាអង្គការជួយជ្រោមជ្រែងតស៊ូមតិអន្តោប្រវេសន៍និងជនភៀសខ្លួនដ៏ធំបំផុតនៅក្នុងរដ្ឋវ៉ាស៊ីនតោន ដោយរៀបចំនិងគាំទ្រដល់សហគមន៍ចម្រុះ រួមមាន ឡាទីណូ អាហ្វ្រិក និងអាស៊ី។ ជាដំបូងមានឈ្មោះថា Hate Free Zone OneAmerica ត្រូវបានបង្កើតឡើងភ្លាមៗ បន្ទាប់ពីថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2001 ដើម្បីដោះស្រាយប្រតិកម្មដ៏ខ្លាំងក្លា ឧក្រិដ្ឋកម្មស្អប់ខ្ពើម និងការរើសអើងប្រឆាំងនឹងសហគមន៍ជនអន្តោប្រវេសន៍ដែលមិនមែនជាជនជាតិស្បែកស ដែលជា ទូទៅមានដូចជាជន កាន់សាសនាចាម(មូស្លីម) អាមេរិកអារ៉ាប់ អាហ្វ្រិកខាងកើត និងអាស៊ីខាងត្បូង។

សព្វថ្ងៃនេះ OneAmerica ដើរតួយ៉ាងសកម្មនិងឈានមុខនៅក្នុងសម្ព័ន្ធថ្នាក់រដ្ឋនិងថ្នាក់ជាតិ ធ្វើការជួយលើសិទ្ធិជន អន្តោប្រវេសន៍ ការអប់រំ យុត្តិធម៌សេដ្ឋកិច្ចនិងបរិស្ថាន សិទ្ធិបោះឆ្នោត និងការធ្វើសមាហរណកម្មជនអន្តោប្រវេសន៍។ យើងជឿជាក់ថាការកសាងចលនាដែលមានមូលដ្ឋានទូលំទូលាយ ដែលដឹកនាំដោយជនមិនមែនជាជនជាតិស្បែកស (ឬជនភាគតិច) និងសម្ព័ន្ធមិត្តរបស់ពួកគេ ហើយមានមូលដ្ឋាននៅក្នុងការរៀបចំសហគមន៍ថ្នាក់មូលដ្ឋាននឹងបង្កើត សង្គមដែលមានយុត្តិធម៌ ប្រជាធិបតេយ្យ និងមេត្តាធម៌។

បេ​សកកម្ម​របស់​យើង

OneAmerica ធ្វើឲ្យជឿនលឿននូវគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ​ និងយុត្តិធម៌នៅថ្នាក់មូលដ្ឋាន រដ្ឋ និងថ្នាក់ជាតិ តាមរយៈការកសាងអំណាចនៅក្នុងសហគមន៍ជនអន្តោប្រវេសន៍ដោយសហការជាមួយសម្ព័ន្ធមិត្តសំខាន់ៗ។

ទស្សនៈវិស័យ​របស់​យើ​ង

OneAmerica មើលឃើញពិភពលោកសន្តិភាពមួយដែលសិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូររបស់មនុស្សម្នាក់ៗត្រូវបានគោរព ទីដែលសហគមន៍ឲ្យតម្លៃពីភាពខុសគ្នា និងឈររួមគ្នាដើម្បីយុត្តិធម៌ និងសមភាពនិងជាកន្លែងដែលមនុស្សម្នាក់ៗរួម ចំណែកក្នុង កិច្ចការល្អរួមគ្នា។

ការប្តេជ្ញាចិត្តរបស់យើង

យើងជាសហគមន៍ស្វាគមន៍និ​​​​​​ងរៀនសូត្រ ដែលប្តេជ្ញាយ៉ាងជ្រាលជ្រៅដើម្បីក្លាយជាអង្គការពហុពូជសាសន៍ ពហុវប្បធម៌ ប្រឆាំងការរើសអើងពូជសាសន៍និងអន្ដរជំនាន់ ដែលលើកកំពស់តម្លៃសិទ្ធិមនុស្សជាមូលដ្ឋាន និងសមភាពពូជសាសន៍ ទាំងក្នុងនិងក្រៅប្រទេស។ យើងក៏មានឆន្ទៈក្នុងការប្រើប្រាស់ធនធានរបស់យើងប្រកបដោយប្រសិទ្ធភាព វាយតម្លៃ ការងារយើង និងរៀនសូត្រពីបទពិសោធរបស់យើងដើម្បីកែលម្អឱ្យបានជាប់លាប់។

ទ្រឹស្តីនៃការផ្លាស់ប្តូររបស់យើង

ទ្រឹស្តីនៃការផ្លាស់ប្តូររបស់យើងចាប់ផ្តើមពីការរៀបចំសហគមន៍និងអភិវឌ្ឍអ្នកដឹកនាំនៅក្នុងសហគមន៍ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនដែលមិនមែនជាជនជាតិស្បែកស (ជនភាគតិច) ដើម្បីបង្កើតនូវទីលានស៊ីវិល និងនយោបាយសម្រាប់ ថ្នាក់ដឹកនាំមូលដ្ឋានរបស់យើង ដើម្បីរៀបចំនិងកែទម្រង់គោលនយោបាយសំខាន់ៗ ការអនុវត្តស្ថាប័ននិងចលនាដែល ជះឥទ្ធិពលដល់ជីវិតរបស់ពួកគេ។  យើងធ្វើឱ្យថ្នាក់ដឹកនាំមូលដ្ឋាននិងសមាជិកក្នុងសហគមន៍ភូមិសាស្រ្តគោលដៅចូល

រួមតាមរយៈគំរូទំនាក់ទំនងសង្គមរបស់យើង៖ ការរៀបចំ ការអភិវឌ្ឍភាពជាអ្នកដឹកនាំ ការចូលសញ្ជាតិ ការចុះឈ្មោះ អ្នកបោះឆ្នោត ការអប់រំអ្នកបោះឆ្នោតនិងចំនួនអ្នកចូលរួមការបង្កើតបេក្ខជនសម្រាប់ការិយាល័យដែលត្រូវបានជ្រើសរើស និងការបោះឆ្នោតនិងអភិបាលកិច្ចដែលដឹកនាំដោយមនុស្សគ្រប់ពណ៌សម្បុរ។

យើងគាំទ្រសមាជិករបស់យើងក្នុងការដឹកនាំយុទ្ធនាការយុទ្ធសាស្រ្តនៅថ្នាក់តំបន់ ថ្នាក់រដ្ឋ និងថ្នាក់ជាតិនិងនាំមកនូវ ជំនាញនិងសមត្ថភាពសំខាន់ៗ – ការវិភាគគោលនយោបាយទាន់ពេលវេលា ទំនាក់ទំនងជាយុទ្ធសាស្រ្តបទពិសោធន៍ នយោបាយនិងនីតិប្បញ្ញត្តិចំពោះយុទ្ធនាការទាំងនេះ។ យើងផ្តោតការយកចិត្តទុកដាក់របស់យើងលើយុទ្ធសាស្រ្តដែល កសាងសមត្ថភាពមេដឹកនាំមូលដ្ឋានរបស់យើងតាមរយៈយុទ្ធនាការនានាដែលរួមមានការកំណត់អត្តសញ្ញាណបញ្ហា ការស្រាវជ្រាវ និងការវិភាគគោលនយោបាយ ការតស៊ូមតិដោយផ្ទាល់ និងការបញ្ចុះបញ្ចូល ញត្តិនិងយុទ្ធសាស្ត្របញ្ចុះ បញ្ចូលថ្នាក់មូលដ្ឋានដែលពាក់ព័ន្ធ សកម្មភាពដោយផ្ទាល់ និងគណនេយ្យភាពនៃការបោះឆ្នោត។

ទាក់ទង​មក​ពួក​យើង

ទីតាំងការិយាល័យ & អាសយដ្ឋានអ៊ីម៉ែល៖

OneAmerica
1225 S. Weller Street, Suite 430
Seattle, WA 98144

ទូរស័ព្ទ៖ 206-723-2203
ទូរសារ៖ 206-826-0423
info@weareoneamerica.org

កម្មវិធីអាមេរិកថ្មីរដ្ឋវ៉ាស៊ីនតោន (Washington New Americans) គឺជាដៃគូមិនរកប្រាក់ចំណេញរវាងរដ្ឋវ៉ាស៊ីនតោន​និងអង្គការ OneAmerica ដែលផ្តល់ជំនួយឥតគិតថ្លៃដើម្បីជួយអ្នករស់នៅអចិន្ត្រៃយ៍ដែលមានសិទ្ធិស្របច្បាប់ក្លាយជា ពលរដ្ឋអាមេរិក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលគេហទំព័រ www.wanewamericans.org ឬផ្ញើសារឬទូរស័ព្ទ ទៅខ្សែបន្ទាន់តាមលេខ 206-926-3924។